អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិInternational Labor Day
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិInternational Labor Day ថ្ងៃទី០១ ខែឧសភា ត្រូវបានគេស្គាល់ជាសកលថា ជាថ្ងៃទិវាពលកម្មអន្តរជាតិ និងគិតមកដល់ឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ។
ទិវាពលកម្មអន្តរជាតិ ឬ ទិវាកម្មករអន្តរជាតិ គឺត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល និងជាពិសេសកម្មករ កម្មការនី និយោជិត ឈប់សម្រាកនៅក្នុងថ្ងៃនេះ។ ជុំវិញនៃការបង្កើតឱ្យមាន «ទិវាពលកម្មអន្តរជាតិ» នេះគឺដោយសារតែមានការជាប់ទាក់ទងនឹងចលនាបដិវត្តន៍របស់កម្មករ កម្មការនី និយោជិតដែលត្រូវបានបំពាន ដោយនយោជករបស់ខ្លួន។

