មហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
មហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ យោងតាមមហាសង្រ្កាន្តឆ្នាំថ្មី ទេពធីតាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះនឹងយាងចុះមក នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៤៨ នាទីទៀបភ្លឺ។

